ហេតុអ្វីជួញដូរជាមួយ GLX?

Global Liquidity Exchange > About GLX > ហេតុអ្វីជួញដូរជាមួយ GLX?

គោលដៅ

យើងផ្តោតសំខាន់ទៅលើការផ្តល់សេវាកម្មដ៏ល្អ ទៅដល់ឈ្មួញកណ្តាល មូលនិធិការពារហានិភ័យតូច និងមធ្យម ក្រុមហ៊ុនជួញដូរ ដែលមានកម្មសិទ្ធិ និងធនាគារ។

ចក្ខុវិស័យរបស់យើង

យើងចាប់ផ្តើមកសាងក្រុមហ៊ុនមួយដែលផ្តោតលើការផ្តល់មូលនិធិការពារហានិភ័យ និងឈ្មួញកណ្តាលដែលមានជំនាញនៅលើពិភពលោក សេវាកម្មល្អប្រកបដោយតម្លាភាពសម្រាប់ភ្ញៀវគ្រប់ប្រភេទ ដោយប្រតិបត្តិការប្រកបដោយសុច្ចរិតភាពដូចគ្នាទៅនឹងធនាគារវិនិយោគលំដាប់ថ្នាក់កំពូលៗ។

ការប្តេជ្ញាក្នុងការអនុវត្តន៍ច្បាប់

យើងប្តេជ្ញាការពារផលប្រយោជន៍របស់អតិថិជនរបស់យើងនៅគ្រប់ដំណាក់កាលតាមរយៈការស្វែងរកអ្នកផ្តល់សាច់ប្រាក់ដ៏ល្អបំផុតជាមួយនឹងវិធីសាស្ត្រដែលប្រកបដោយតម្លាភាព និងអនុវត្តភាព ។

ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង គឺជាក្រុមហ៊ុនដែលមានការរីកចម្រើនលឿន និងបានទទួលពានរង្វាន់ជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេ។

យើងប្រតិបត្តិជាមួយទីផ្សារពិភពលោកមួយសំរាប់វិស័យរូបិយប័ណ្ណអន្តរជាតិឱ្យមានតម្លាភាព បើកឱ្យមានការចូលដំណើរការ និងជាទីផ្សារជួញដូរមួយសម្រាប់អ្នកចូលរួមទីផ្សារទាំងអស់។

មួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា យើងមានវត្តមានរឹងមាំ និងមានទម្រង់ការជួញដូររូបិយប័ណ្ណសំខាន់ៗជាច្រើននៅជុំវិញពិភពលោកដូចជា អឺរ៉ុប អាមេរិក​ខាងជើង និងអាស៊ីប៉ាស៊ីហ្វិក។

ចក្ខុវិស័យដ៏ចម្បងរបស់ពួកយើងសំរាប់ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិនៅជុំវិញពិភពលោកគឺប្រែក្លាយទីផ្សារហិរញ្ញវត្ថុដ៏ធំបំផុតរបស់ពិភពលោក ឱ្យមានតម្លាភាព យុត្តិធម៌​ ច្បាស់លាស់​ និងប្រតិបត្តិការដ៏ត្រឹមត្រួវ។

ល្បឿនជួញដូរតិចជាង 4M/S => 98%98%
ល្បឿនជួញដូរតិចជាង 5M/S => 99%99%
GLX UPTIME (6 ខែ) => 100%100%

គម្លាតថ្លៃទាប

គម្លាតថ្លៃ ចាប់ពី 0.0 Pips

បេសកម្មរបស់យើងគឺផ្តល់ឱ្យអ្នកជួញដូរទាំងអស់ជាមួយនឹងគម្លាតថ្លៃដែលទាប នៅគ្រប់ស្ថានភាពរបស់ទីផ្សារ។យើងបានវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យា និងបង្កើតទំនាក់ទំនងដ៏រឹងមាំ ធំទូលាយ និងការផ្តល់តម្លៃដែលសមរម្យ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងទីផ្សារ។ យើងកំពុងបន្ថែម និងកែសំរួលបច្ចេកវិទ្យារបស់យើងឥតឈប់ឈរដើម្បីនាំអ្នកជួញនូវលក្ខខណ្ឌដ៏ល្អបំផុត។

ការបញ្ជាទិញ

លក់រហ័ស

ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេងប្រើប្រាស់នូវសហគ្រាសដែលផ្គត់ផ្គង់ម៉ាស៊ីនមានគុណភាពល្អនៅលើវេទិកាជួញដូររបស់យើងដែលនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ NY4 និង LD5 នៅទីក្រុងញូវយ៉ក និងទីក្រុងឡុង។ ប្រព័ន្ធជួញដូររបស់យើងធ្វើការជាមួយនឹងប្រព័ន្ធទិន្នន័យរបស់មជ្ឃមណ្ឌលដែលជាអ្នកផ្តល់តម្លៃឱ្យយើង។ ប្រព័ន្ធរបស់ពួកយើងភ្ជាប់យើងជាមួយនឹងប្រព័ន្ធរបស់អ្នកផ្តល់តម្លៃឱ្យយើងក្នុងគោលបំណងធានាដល់ការគ្មានភាពយឺតយ៉ាវ និង​ការបញ្ជាទិញលក់ដែលលឿនបំផុតដល់អតិថិជនរបស់យើង។

បច្ចេកវិទ្យា

ឈានមុខ

ក្រុបហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការជួញដូរដ៏ល្អបំផុតនៅលើពិភពលោកដើម្បីនាំយកមកនូវបទពិសោធន៍នៃការជួញដូរ និងឧបករណ៍ជំនួយក្នុងការជួញដូរដ៏ទំនើប។ឧបករណ៍ទាំងនេះរួមមាន៖ ភាពស៊ីជម្រៅទីផ្សារ (DoM) ការត្រួតពិនិត្យគម្លាតថ្លៃ ការជួញដូរជាជំហានៗ ការបិទការជួញដូរដោយស្វ័យប្រវត្តិជាមួយនឹងគំរូនៃការបញ្ជាទិញផ្ទាល់ខ្លួននិងច្រើនទៀត។ កម្មវិធីជួញដូរតាមរយៈទូរស័ព្ទ iPhone និង Android របស់យើងត្រូវបានធ្វើឱ្យបានប្រសើរជាងមុនដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ជួញដូរតាមទូរស័ព្ទដែលល្អបំផុត។

អ្នកផ្តល់សេវាល្អបំផុតក្នុងលក្ខខណ្ឌជួញដូរ

ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេងបានបង្កើតទំនុកចិត្តជាមួយអតិថិជន។ ការជួញដូរបែប Scalping, hedging និង automated ត្រូវបានអនុញ្ញាត។ គម្លាតថ្លៃគណនី Raw Spread ECN ចាប់ផ្តើមពី 0.0 pips។ យើងក៏ផ្តល់ជូនជំរើស នៃឡេវឺរេចរហូតដល់1:500។
0.9
0.0 => គម្លាតថ្លៃចាប់ពី
0
43 => គូរូបិយប័ណ្ណ
0
14 => CFDs
0%
99% => ប្រតិបត្តិការតិចជាង 5m/s

ការប្រតិបត្តិ និងការបំពេញការជួញដូរឱ្យល្អប្រសើរ

អតិថិជនអាចជួញដូរនៅទំហំតូចបំផុតចាប់ពីមួយមីក្រូឡត (មួយពាន់រួបិយប័ណ្ណមូលដ្ឋាន) ដល់ហាសិបឡត (ប្រាំលានរួបិយប័ណ្ណមូលដ្ឋាន)។ បច្ចេកវិទ្យារបស់យើងរៀប និងតំឡើងតំលៃដើម្បីអនុញ្ញាតិឱ្យការប្រតិបត្តិតាមពេលវេលាជាក់ស្តែងនៃការជួញដូរធំៗលើអ្នកផ្តល់តម្លៃ និងលំដាប់តម្លៃរបស់ពួកគេ ហើយនេះធានានូវតម្លៃដ៏ល្អបំផុតសម្រាប់ទំហំការជួញដូរណាមួយ។

តម្លៃល្អប្រសើរ

MetaTrader 4 និង MetaTrader 5 ជាកម្មវិធីជួញដូរដ៏ល្អបំផុតនូវសព្វថ្ងៃនេះ។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បានធ្វើការអភិវឌ្ឍលើការជួញដូររូបិយប័ណ្ណ ដោយផ្តល់ឱ្យអ្នកជួញដូរនូវការចូលមើលដោយផ្ទាល់ទៅនឹងតម្លៃដើមECNរបស់យើង ដោយប្រើកម្មវិធីជួញដូរណាមួយក្នុងចំណោមកម្មវិធីទាំងពីរខាងលើ។

ទំនុកចិត្ត និងតម្លាភាព

ទំនុកចិត្ត និងតម្លាភាពបង្កើតបានជាមូលដ្ឋាននៃគុណតម្លៃដែលជាស្នូលនៃក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង គឺជាអ្នកផ្តល់សេវា Forex CFD ដែលជឿទុកចិត្តលើពិភពលោកដែលអនុវត្តលើគម្លាតតម្លៃដើម ECNដែលជាចំណុចសំខាន់មួយ និងជាប្រភេទគណនីដ៏ល្បីមួយ។ ដូច្នេះមិនចាំបាច់មានការកែតម្លៃ គ្មានការកេងចំណេញតម្លៃ និងគ្មានការរឹតត្បិត។

បទបញ្ញាត្តិ

ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេងបានកំណត់ដោយគណៈកម្មការមូលបត្រកម្ពុជាដើម្បីបំពេញតាមតម្រូវការដើមទុនយ៉ាងតឹងរឹង។ ទឹកប្រាក់របស់អតិថិជនទាំងអស់ត្រូវបានរក្សាទុកនៅក្នុងគណនីទុកចិត្តអតិថិជនដាច់ដោយឡែកជាមួយធនាគារកំពូល។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង មិនប្រើប្រាស់ប្រាក់ទាំងនេះសម្រាប់ចំណាយប្រតិបត្តិការ ឬក្នុងគោលបំណងណាមួយឡើយ។
We are using cookies to give you the best experience. You can find out more about which cookies we are using or switch them off in privacy settings.
AcceptPrivacy Settings

GDPR